មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញគេហកិច្ច ដល់សិក្ខាកាមចំនួន ៣៣នាក់
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រោមការគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ បាននឹងកំពុងបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញគេហកិច្ច ដល់សិក្ខាកាមសរុបចំនួន ៣៣ នាក់ ស្រ្តី ២១ នាក់ ។
វគ្គបណ្តុះបណ្តាលលើជំនាញគេហកិច្ចនេះ នឹងប្រព្រឹត្តិទៅរយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ បង្រៀនដោយ លោកគ្រូ ប៉ុល ស៊ីមហេង គ្រូបង្គោលមកពីខេត្តព្រះវិហារ៕