**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

ក្រុមគ្រួសាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី ក្នុងក្រុងពោធិ៍សាត់ជាង៨០០នាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមគ្រួសារអ្នកប្រកបមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ទាំង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណជាង៨០០នាក់ ក្នុងនោះស្ត្រី១១នាក់ ដែលជួបកង្វះខាតជីវភាព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ និងថវិកា២ម៉ឺនរៀល សម្រាប់ជួយសម្រួល និងដោះស្រាយជីវភាពគ្រួសារ។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា និងឯកឧត្តម កែវ រតនៈ បានជម្រាបជូនថា ក្រុមគ្រួសារអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់ស៊ី, ក្រុមគ្រួសារគ្រូបង្រៀន និងនិវត្តន៍ជន គឺកើតឡើងក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលខេត្តកំពត។ ការជួបជុំសំណេះសំណាល ក្រុមគ្រួសារមានមុខរបររត់ម៉ូតូឌុប ម៉ូតូកង់៣ និងអ្នករត់តាក់ស៊ី ប្រមាណជាង៨០០នាក់ ទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺជាលើកទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលទើបនឹងចូលកាន់មុខតំណែង បានជិត២ខែ។ ទោះជាមានសកម្មភាពមមាញឹកយ៉ាងណាក៏ដោយ ក៏ឯកឧត្តមឆ្លៀតពេល ដើម្បីបានដឹងអំពីសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានា ដែលជួបប្រទះ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែបានខិតខំ និងយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោលឡើយ ជាក់ស្តែងដូចជាក្រុមគ្រួសារមានមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ទូទាំងក្រុងពោធិ៍សាត់ ដែលកន្លងមកមានការជួបកង្វះខាត ដោយសារការរកទទួលទានមិនបានគ្រប់គ្រាន់នោះ បានមកទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីជាការរួមចំណែក ជួយដោះស្រាយជីវភាពបានមួយគ្រា។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងទៀតថា ក្រុមគ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី តែងតែជួបបញ្ហាជាច្រើន ទាំងនេះទាមទាឱ្យមានស្មារតីប្រុងប្រយត្ន័ខ្ពស់ លើការបើកបរ គប្បីគោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន មានការយោគយល់គ្នា ចេះអព្យាស្រ័យគ្នាទៅវិញទៅមក ក្នុងពេលបើកបរ ត្រូវគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរ។

ឯកឧត្តម ខូយ រីដា និងឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា គ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី គួរតែយកចិត្តទុកដាក់សិក្សាស្វែងយល់ផងដែរពីសភាពការទាំងក្នុង និងក្រៅប្រទេស អំពីបច្ចេកវិទ្យារថយន្ត និងម៉ូតូអគ្គិសនី, ការប្រែប្រួលអាកាសធាតុ,​ ការទប់ស្កាត់ជំងឺកូវីដ១៩ និងត្រូវចេះចែករំលែក មានការសាមគ្គីភាព ចរិយាធម៌ សីលធម៌ និងបរិយាបន្ន ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង