នាយឧត្តមសេនីយ៍ កែវ វណ្ណថន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត របស់នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងប្រកាសផ្ទេរភារកិច្ចប្រធាននាយកដ្ឋាន នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ៕