ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយក និងប្រធាន ក.អ.ក សម្រាប់ អាណត្តិទី៧ នៅថ្ងៃទី២៧ ខែមករា
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សមាជិក សមាជិកាអោយបានជ្រាបថា ដោយអាណត្តិទី៦ នៃគណៈកម្មាធិការនាយក ក.អ.ក នឹងត្រូវបញ្ចប់ ដូច្នេះ ក.អ.ក នឹងរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយក និងប្រធាន ក.អ.ក សម្រាប់ អាណត្តិទី៧ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ខាងមុខ។
ចំពោះព័ត៌មានផ្សេងៗ ទាក់ទងការបោះឆ្នោតខាងលើនេះសូមទំនាក់ទំនងមកទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជាផ្ទះលេខ១២ ផ្លូវលេខ៥ ( បុរីប៉េងហួត ទល់មុខផ្សារ ប៉េសេ ផ្លូវ៣៧១ ) សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទ និងតេឡេក្រាមលេខ ០១២ ៨៩៥ ៨៥៣ / ០១៧ ២៩៧ ៤៤៧៕