**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានចេញសេចក្តីណែនាំកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ហាមការជក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍ទាំងមូលនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ការផ្សាយពាណិជ្ជកម្មបារី ឬបារីអេឡិចត្រូនិក និងការឧបត្ថម្ភផ្សេងៗរបស់ក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនបារីអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍កីឡានេះ ក៏ត្រូវបានហាមឃាត់ រួមទាំងការឧបត្ថម្ភក្នុងការផ្សាយផងដែរ។

ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការពិធីបើកនិងបិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានថ្លែងថា «អនុលោមតាមសេចក្តីសម្រេចនេះ គ្រប់សម្ភារៈផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នឹងមានការបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកដែលជាការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅ»។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។

ឯកឧត្ដមរដ្ឋលេខាធិការរូបនេះ បានបន្តទៀតថា សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ក៏បានបន្តរក្សាវប្បធម៌កីឡាគ្មានផ្សែងថ្នាំជក់នេះដែលអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡាហ៊្វីហ្វា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។

ការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់មិនត្រឹមតែធ្វើឱ្យខាតបង់ផលិតភាព សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកើនដល់កម្តៅភពផែនដីតាមរយៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងការបង្កឲ្យមានកើនឡើងនៃកាកសំណល់ជាតិពុលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង