ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញទទួលថវិកា ៥,០០០ដុល្លារ ពីធនាគារស្ថាបនា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ចំនួន ៥,០០០ដុល្លារសហរដ្ឋអាមេរិក ពីធនាគារស្ថាបនា តំណាងដោយលោក Fung Kai Jin នាយកប្រតិបត្តិធនាគារស្ថាបនា ផ្តល់មកអាជ្ញាធរមីន ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកោះកុង។