អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីទទួលវិភាគទាន ២៤ម៉ឺនដុល្លារ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសម្អាតមីននៅខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទទួលវិភាគទានចំនួន ២៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងពិធីនេះក៏មានចុះហត្ថលេខា លើអនុស្សារណ:យោគយល់រវាងអាជ្ញាធរមីន តំណាងដោយឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង TAFTAC តំណាងដោយលោក Ken Loo អគ្គលេខាធិការ TAFTAC ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកោះកុង ។