ឯកឧត្តម កើត សេកាណូ ដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលេីការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ ២០២៣-២០២៧ នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសដេីម្បីពិនិត្យ និងពិភាក្សា លើការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានអង្គភាពរដ្ឋបាលកណ្តាលចំណុះក្រសួងយុត្តិធម៌ និងមន្រ្តីជំនាញមួយចំនួនទៀត៕