ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយ លោកស្រី ភាណ សោភ័ណ នាយិកាប្រតិបត្តិ នៃអង្គការអុកស្វាមប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោកស្រី ភាណ សោភ័ណ នាយិកាប្រតិបត្តិ នៃអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីជជែកពិភាក្សាលើកិច្ចសហការលើរបៀបវារៈសំខាន់ៗមួយចំនួន។
របៀបវារៈសំខាន់ៗទាំងនោះរួមមាន៖
១-កិច្ចសហការលើការគាំទ្រការរៀបចំឯកសារទស្សនាទានស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាពេលកន្លងមក
២-កិច្ចសហការលើការគាំទ្រការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រី
៣-កិច្ចសហការលើការគាំទ្រដល់ដំណើរការរៀបចំច្បាប់ស្តីពីសន្ធានកម្មនៅកម្ពុជា៕