ជនសង្ស័យចំនួន៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ជនសង្ស័យចំនួន៤៧នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៧នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ២៨នាក់(ស្រី ៤នាក់) +ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់(ស្រី ១នាក់) +ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមករា រួមមាន -មេតំហ្វេតាមីន(Ice) = ១៤៣,៨៣ក្រាម។ -អ៊ិចស្តាស៊ី(mdma) = ៨៧,៩២ក្រាម៕