**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

អតីតប្រធានរដ្ឋសភាកូរ៉េ ប្រាប់សម្ដេចតេជោ ថាក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង

ភ្នំពេញ៖ ឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ។

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមពិតជារីករាយចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយអ្វីដែលឯកឧត្តមកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានកន្លងទៅនេះ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម Park Byeong-Seug ក៏បានជំរាបជូនសម្ដេចតេជោផងដែរថាកាលពីឆ្នាំកន្លងទៅ សម្ដេចតេជោបានដាក់ការងារឱ្យឯកឧត្តមធ្វើចំនួន៣ ទី១)គឺការផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ,ទី២)ការគាំទ្រផ្ដល់ហិរញ្ញប្បទាន សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣)ការបង្កើនកូតាសម្រាប់ពលករកម្ពុជាបានទៅធ្វើការនៅឯប្រទេសកូរ៉េ។

ហើយការងារទាំង៣នេះ ឯកឧត្តមបានធ្វើ និងប្រកបដោយផ្លែផ្កាសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមាន, ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានចុះហត្ថលេខាក្នុងការសាងសង់ផងដែរ និងកូតាសម្រាប់ការអនុញ្ញាតឲ្យពលករកម្ពុជាបានទៅបម្រើការងារនៅប្រទេសកូរ៉េក៏បានកើនឡើងចំនួន ៤០% ហើយអ្វីដែលឯកឧត្តម និងប្រតិភូត្រូវធ្វើបន្តទៀតនោះ ទី១ ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឲ្យកាន់តែរីកធំធាត់ និងរឹងមាំបន្ថែមទៀត ,ទី២ស្វែងរកការគាំទ្រជួយដល់កម្ពុជា លើវិស័យដោះមីន និងទី៣ លើកទឹកចិត្តឲ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដោយផ្ទាល់ ឬតាមរយៈ១+ ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងអស់នោះមានដូចជា កម្លាំងយុវជនប្រកបដោយថាមពល និងគុណភាពខ្ពស់, កម្ពុជាប្រើប្រាស់លុយដុល្លារ,កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនឹងសក្តានុពលជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Park Byeong-Seug ចំពោះការវាយតម្លៃលើវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងអរគុណឯកឧត្តមដែលបានអបអរសាទរចំពោះភាពជោគជ័យក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលកន្លងទៅថ្មីៗនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េផងដែរ ដែលបានបំពេញការងារទាំង៣ ដែលសម្ដេចបានស្នើសុំឲ្យជួយនាពេលកន្លងមកបានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀតតាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង, ការស្វែងរកជំនួយជួយដល់កម្ពុជាក្នុងការដោះមីន និងការជំរុញអ្នកវិនិយោគ កូរ៉េឲ្យមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ តាមរយៈការវិនិយោគដោយផ្ទាល់ និងតាមរយៈការវិនិយោគ១+បូក ជាដើមនោះ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ទទួលបាននូវភាពជោគជ័យការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង