**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង**លោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោក**មួយខែពេញ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹងជាច្រើនករណី និងដោះស្រាយបានជាបន្តបន្ទាប់**ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចុះហត្ថលេខាលើផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៦ ដែលមានគាំទ្រដោយAFoCO និង RECOFTC**ក្រុម Houthi ថ្កោលទោសការចាត់តាំងភេរវកម្មរបស់អាមេរិកថាជាការវាយប្រហារផ្នែកនយោបាយ**ឯកឧត្តមបណ្ឌិត កៅ ថាច បន្តចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ**សិស្សានុសិស្សថ្នាក់ទី១១ តាមបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ ១៦០នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ**រដ្ឋបាលស្រុកមណ្ឌលសីមា ហាមដាច់ខាតចំពោះការតាំងលក់-នាំចូលផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅខេត្ត Liaoning**ហេតុអ្វីបានជាលោកXi Jinpingមកភូមិនេះ ដើម្បីសួរសុខទុក្ខប្រជាជនមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន?**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញករណីបុរសម្នាក់ បង្ហោះវិដេអូលើ Tiktok ចោទប្រកាន់នគរបាលចរាចរណ៍ស្ទូចរថយន្ត យកថវិកាពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុម**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម**ការស្ទង់មតិរបស់ CGTN ៖ សហរដ្ឋអាមេរិកចង់គូរផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញ គោលនយោបាយការទូតជ្រុលនិយមនាំឱ្យអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោករិះគន់យ៉ាងខ្លាំង**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី**អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​និងសុវត្ថិភាពសង្គម ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥**អ្នកនាំពាក្យបរិស្ថាន៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ**អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបក្មេងទំនើងជិះម៉ូតូប្រើស៊ឺម៉ាំងកែច្នៃ បំពងសំឡេងរំខានប្រជាពលរដ្ឋ**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ស្នើឱ្យមានការចោទប្រកាន់ ប្រធានាធិបតីលោក Yoon Suk Yeol ពីបទបះបោរ និងរំលោភអំណាច

វីរបុរសបាល់ទាត់ ប៉ែន ផាត ជាតារាល្បីក្នុងចំណោមកីឡាករបាល់ទាត់ខ្មែរ ទាំងឡាយកាលពីជំនាន់ទសវត្សរ៍ ៦០និង៧០

លោក ប៉ែន ផាត ជាវីរបុរសបាល់ទាត់ជាតិកម្ពុជាមួយរូប ក្នុងចំណោមកីឡាករបាល់ទាត់ខ្មែរទាំងឡាយ កាលពីជំនាន់ទសវត្សរ៍៦០និង៧០ លោកជាអតីតខ្សែប្រយុទ្ធ និងជាអ្នកបម្រើស្លាបខាងស្ដាំ នៃក្រុមជម្រើសជាតិកម្ពុជា ដែលបានជួយឲ្យក្រុមបាល់ទាត់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតពានរង្វាន់ Asian Cup ១៩៧២។ លោក ប៉ែន ផាត ពាក់អាវលេខ៧ ទាំងនៅក្នុងការប្រកួតក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃ បច្ចុប្បន្នលោកនិងគ្រួសាររស់នៅក្នុងប្រទេសបារាំង ។

តើលោក ប៉ែន ផាត មានប្រវត្តិយ៉ាងណានោះ តោះមកស្វែងយល់ និងតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

– កើតក្នុងគ្រួសារកសិករ៖ លោក ប៉ែន ផាត កើតថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៨ នៅស្រុកទួលថ្ម ខេត្តកំពង់ចាម លោកមានឪពុកឈ្មោះ ប៉ែន ស៊ាង និងម្តាយឈ្មោះ យឹម សាន ជាកសិកររស់នៅលើទឹកដីខេត្តកំពង់ចាម លោកជាប្អូនពៅដែលមានបងប្រុសបង្កើត ៤នាក់។ ទោះបីជាឪពុកម្តាយជាកសិករ ក៏ពិតមែនប៉ុន្តែលោកទាំង២ បានបញ្ជូនកុមារា ប៉ែន ផាត ចូលរៀនថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាទួលថ្ម កុមារានេះបានផ្លាស់មករៀននៅសាលាគុន្ធបុប្ផា ក្នុងកម្រិតថ្នាក់ទី៦ ក្នុងរាជធានីភ្នំពេញ។ ក្រោយមកទៀតកុមារានេះ បានផ្លាស់ទៅរៀននៅអនុវិទ្យាល័យព្រះយុគន្ធរ ដោយបញ្ចប់សិក្សាត្រឹមថ្នាក់ទី៥ប៉ុណ្ណោះ។

– ចាប់ផ្ដើមលេងបាល់នៅសាលា៖ ក្នុងវ័យប្រហែល៧ឆ្នាំ ប៉ែន ផាត ស្គាល់តាមរយៈបងប្រុសរបស់ខ្លួន និងចាប់ផ្តើមលេងបាល់កម្សាន្ត ជាមួយមិត្តភក្តិនៅសាលាទួលថ្ម នៅឯខេត្តកំពង់ចាម។ ការលេងរបស់កុមារា ប៉ែត ផាត ជារៀងរាល់ថ្ងៃបានធ្វើឲ្យទស្សនិកជនក៏ដូចជាគ្រូបង្វឹកកីឡាបាល់ទាត់នៅសាលាទួលថ្ម មានការចាប់អារម្មណ៍ហើយរូបគេត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងក្រុមបាល់ទាត់ប្រចាំសាលាទួលថ្ម ក្នុងអាយុ១៤ឆ្នាំ។ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខកីឡាករ ប៉ែន ផាត តែងតែមានវត្តមាននៅក្នុងការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយក្រុមដទៃទៀត នៅក្នុងខេត្តកំពង់ចាម។

– ជាប់ជម្រើសជាតិ៖ នៅឆ្នាំ១៩៦១ កីឡាករ ប៉ែន ផាត បានចូលលេងឲ្យក្រុមទួលថ្មទល់និងក្រុមជម្រើសជាតិកម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកជនជាតិឆីកូក្នុងជំនួបមិត្តភាពមួយនេះលើទឹកដីខេត្តកំពង់ចាម។ ពេលលេងជាមួយក្រុមជម្រើសជាតិនោះក្នុងវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះកីឡាករ ប៉ែន ផាត បានធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិពេញចិត្តនិងថ្លែងថាជាសមាជិកក្នុងក្រុមជម្រើសជាតិតែម្ដង ដោយសារតែការស៊ុតបាល់ដ៏អស្ចារ្យ ចូលសំណាញ់ទីក្រុមជម្រើសជាតិនាពេលនោះ ដោយទទួលការពេញចិត្តពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិ ប៉ែន ផាត ត្រូវឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់មករស់នៅក្នុងទីក្រុងភ្នំពេញនៅចុងឆ្នាំ១៩៦៣ ដើម្បីបំពេញភារកិច្ចជាកីឡាករបាល់ទាត់វ័យក្មេងដែលលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ នៅពេលដែលថាបានចូលលេងក្នុងក្រុមជម្រើសជាតិនិងមិនបានលេងពេញម៉ោងដោយសារតែអាយុនៅក្មេងនិងមានបទពិសោធលេងនៅតិចទេពកោសល្យលេងរបស់ ប៉ែន ផាត បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននិងគ្រូបង្វឹក។ អ្នកស្នេហាកីឡាបាល់ទាត់កាលពីជំនាន់សង្គមរាស្ត្រនិយមនិងដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហមសុទ្ធតែបាននិយាយថាវិស័យកីឡាបាល់ទាត់ខ្មែរក្នុងទសវត្សរ៍៦០ពិតជារីកចម្រើនខ្លាំងហើយក្រុមកីឡាករបាល់ទាត់ខ្មែរពិតជាមានថ្វីជើងពូកែៗដែលធ្លាប់លេងឈ្នះជប៉ុនប៉ុន្តែប្រកួតចាញ់កូរ៉េខាងជើងនិងចិនត្រឹមមួយទល់និងសូន្យតែប៉ុណ្ណោះ។ ពួកគេរំឭកទៀតថានៅពេលនោះប្រទេសជប៉ុនមិនមានភាពល្បីល្បាញខាងបាល់ទាត់ដូចខ្មែរឡើយ។

– ខ្មែរជាប់លេខ៤ក្នុងAsian Cup៖ ១៩៧២ គឺជាឆ្នាំប្រវត្តិសាស្ត្រនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលឆ្លងផុតវគ្គជម្រុះនិងទទួលបានចំណាត់ថ្នាក់លេខ៤ប្រចាំទ្វីបអាស៊ី បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាករថៃដូចគ្រាប់បាល់ប៉េណាំងទី ៣ទល់និង៥។ ក្រោយពីប្រកួតដោយលទ្ធផលស្មើគ្នាពី២ទល់និង២ ត្រឹមរយៈពេល៩០នាទី លោក ប៉ែន ផាត ជាកីឡាករមួយរូបដែលបានស៊ុតប៉េណាំងទីបានសម្រេចខណៈដែលមិត្តរួមក្រុម២នាក់ផ្សេងទៀតស៊ុតបាល់មិនចូលសំណាញ់ទីក្រុមថៃឡើយ។ ក្រៅពីជួយបាល់ទាត់ជម្រើសជាតិខ្មែរជាប់ចំណាត់ថ្នាក់លេខ៤ក្នុងឆ្នាំ១៩៧២ លោកក៏បានជួយឲ្យក្រុមឈ្នះ FA Cup នៅប្រទេសថៃចំនួន២ដងផងដែរ។ ក្រៅពីនេះក្រុមកីឡាករខ្មែរធ្លាប់ឈ្នះក្រុមកីឡាករសិង្ហបុរី៣ទល់នឹង១នៅឆ្នាំ១៩៦៨ និងឈ្នះឥណ្ឌូនេស៊ី២ទល់នឹង០នៅឆ្នាំ១៩៦៩។

– ប្រទូសរ៉ាយរវាងក្រុមកីឡាករខ្មែរនិងថៃ៖ នៅចុងឆ្នាំ១៩៧២ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់បានបំបាក់ក្រុមកីឡាករជម្រើសជាតិថៃ៣ទល់នឹង០ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ប្រេស៊ីលដិនខាប់នៅប្រទេសឥណ្ឌូនេស៊ី។ ជ័យជម្នះនេះនាំឲ្យក្រុមកីឡាករថៃវាយក្រុមកីឡាករខ្មែររហូតដល់របួសធ្ងន់និងប្រកួតលែងកើតនៅក្នុងការប្រកួតបន្ទាន់។ ក្រុមកីឡាករកម្ពុជាបានប្រកួតចាញ់ក្រុមកីឡាករមីយ៉ានម៉ា២ទល់នឹង១ ដោយសារកីឡាករកម្ពុជាសុទ្ធតែរងរបួសមុនការប្រកួតនេះមកដល់។ បើតាមលោក ប៉ែន ផាត មុននឹងបរាជ័យក្នុងការប្រកួតខាងលើនោះមីយ៉ានម៉ាត្រូវកីឡាករកម្ពុជាយកឈ្នះមិនតិចដងនោះទេ។– ចូលរួមក្នុងក្លឹប Raj Pracha FC៖ ក្រោយពីទទួលបានជោគជ័យពីលើទីលានលោក ប៉ែន ផាត បានក្លាយជាកីឡាករគោលដៅរបស់ក្លឹបបាល់ទាត់នានានៅក្នុងតំបន់និងក្នុងទ្វីបអឺរ៉ុបផងដែរដូចជា ហុងកុង វៀតណាម អ៊ីរ៉ង់ និងអាល្លឺម៉ង់ជាដើម។ ក្នុងឆ្នាំ១៩៧២ លោកសម្រេចចិត្តចុះកុងត្រាលេងឲ្យក្លឹប Raj Pracha FC របស់ថៃក្រោមហេតុផលថាលោកចង់រស់នៅជិតប្រទេសកម្ពុជានិងគ្រួសាររបស់លោក។ លោកត្រូវជាប់កុងត្រាលេងឲ្យក្លឹបនេះនៅឆ្នាំ១៩៧៧ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមយកព័ត៌មានកីឡារបស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីខែមិថុនា ឆ្នាំ២០១៨ នៅឯគេហដ្ឋានរបស់លោកស្ថិតនៅតំបន់ជាយក្រុងបារីស។ លោក ប៉ែន ផាត មានប្រសាសន៍ថាមានមតិរិះគន់លោកថាក្បត់ជាតិនៅពេលដែលលោកត្រូវបានក្លឹប Raj Pracha FC ទិញយកលេងឲ្យក្លឹប។ លោកមានប្រសាសន៍ថាវាហាក់ដូចជាមានអ្វីមួយមកបណ្ដាលចិត្តលោកនិងម្តាយឲ្យមកកាន់ប្រទេសថៃបើមិនដូច្នេះទេលោកនឹងប្រហែលស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ ដោយទទួលបានប្រាក់បៀវត្សរ៍យ៉ាងខ្ពស់ចំនួន៣,០០០បាតកាលពីជំនាន់នោះលោក ប៉ែន ផាត បានខិតខំលេងដោយមានវិន័យរបស់ខ្លួនខ្ពស់និងជួយឲ្យក្លិបនេះឈ្នះពានរង្វាន់លីកក្នុងស្រុករបស់ថៃចំនួន២សម័យកាលពីឆ្នាំ១៩៧២និងឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៤-១៩៧៥ និងឈ្នះពានរង្វាន់ឃ្វីនខាប់ឆ្នាំ១៩៧៣-១៩៧៤ និងឆ្នាំ១៩៧៤-១៩៧៥។ ជាសរុបលោកបានជួយឲ្យក្រុមRaj Pracha FC ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៦ដងក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ លោកត្រូវបាននាយកកាសែតដ៏ធំមួយរបស់ថៃប្រសិទ្ធនាមថាជាកីឡាករពស់កេងកងពីព្រោះបច្ចេកទេសរបស់លោកក្នុងការបណ្ដើរបាល់គេចពីកីឡាករជាច្រើននាក់ប្រៀបដូចជាសត្វពស់កំពុងវាលយ៉ាងលឿនដូច្នេះដែរ។ នៅក្នុងបទសម្ភាសន៍ដដែលនេះដែរ លោកនិយាយថាក្នុងអំឡុងឆ្នាំ១៩៧៤ នៅពេលលោកកំពុងតែបំពេញភារកិច្ចឲ្យក្លឹប Raj Pracha FC លោកមានឱកាសធ្វើកម្មសិក្សារយៈពេល២ខែនៅក្នុងក្លឹបហាត់ថាបែកឡាំងរបស់អាល្លឺម៉ង់ ក្លឹបនេះមានបំណងចែចង់លោកឲ្យទៅចូលរួមលេង ប៉ុន្តែក្លឹប Raj Pracha FC ព្រោះតែក្ដីស្រឡាញ់របស់ម្ចាស់ក្លឹបចំពោះលោកខ្លាំងពេកមិនអនុញ្ញាតឲ្យលោកចាកចេញពីក្លឹបនិងថែមទាំងយកលិខិតឆ្លងដែនរបស់លោកទុកទៀតផង។

– ធ្លាប់ប្រកួតបាល់ជាមួយលោក Pele៖ លោក ប៉ែន ផាត ជាកីឡាករក្នុងចំណោមកីឡាកររាប់រយនាក់នៅក្នុងក្លឹបបាល់ទាត់នៅក្នុងប្រទេសថៃដែលត្រូវបានជ្រើសរើសជាកីឡាករល្អដើម្បីលេងជាមួយក្លឹបសានតូសរបស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ១៩៧២។ សានតូសគឺជាក្លឹបដែលអាចថាជាកីឡាករប្រវត្តិសាស្ត្ររបស់ ប្រេស៊ីល លោក Pele កំពុងលេងជាលទ្ធផលនៃការប្រកួតនោះក្រុមចម្រុះក្រុងបាងកកបានចាញ់ក្រុមសានតូស ដោយលទ្ធផល៦ទល់នឹង១។

– ចាកចេញទៅប្រទេសបារាំង៖ នៅចុងឆ្នាំ១៩៧៧ អតីតកីឡាកររបស់ក្លឹប Raj Pracha FC រូបនេះបានចាកចេញទៅកាន់ប្រទេសបារាំងតាមបំណងប្រាថ្នាបន្ទាប់ពីបានឈប់បម្រើការនៅក្នុងក្លឹបនិងបន្ទាប់ពីបានជួបសន្ទនាគ្នាមួយក្នុងពេលលោកបម្រើការងារជាអ្នកលក់សំបុត្រយន្តហោះជាមួយប្រធានក្លឹបបាល់ទាត់មួយនៅគ្រ័រណូក្នុងប្រទេសបារាំង។ បន្ទាប់ពីបានរៀបរាប់អតីតកាលនៃអាជីពក្នុងវ័យ២៩ឆ្នាំលោកត្រូវបានធានាឲ្យមកកាន់ប្រទេសបារាំងនិងបានចូលរួមលេងឲ្យក្លឹបគ្រ័រណូអេសស៊ីអស់រយៈពេល១ឆ្នាំ។ គ្រ័រណូអេសស៊ី ជាក្លឹបកំពូលនាសម័យនោះរបស់ប្រទេសបារាំងក្រោយមកទៀតលោកបានផ្លាស់ទៅលេងក្លឹបល្បីម៉ុងតុល្យេ ប៉ុន្តែលោកបានលេង ប្រកួតប៉ុណ្ណោះព្រោះគ្មានអ្នកគាំទ្រលោក។ លោកសម្រេចចិត្តចាកចេញពីក្លឹបនេះទៅនៅក្លឹបប៉ារីសអេសស៊ីក្នុងកម្រិតឌីវីស្យុង៣រយៈពេល១ឆ្នាំដោយសារអាយុរបស់លោកជ្រេបន្តិចទៅហើយ លោកក៏បានសម្រេចចិត្តបញ្ចប់អាជីពនៅត្រឹមក្លឹបប៉ារីសអេសស៊ីលោកនិយាយថាអំឡុងឆ្នាំ១៩៨០-១៩៨១ លោកបានទៅហ្វឹកហាត់នៅក្លឹបហាត់ថាបែកឡាំងអស់រយៈពេលជាង១ខែ ដោយសារភរិយាឈឺធ្ងន់លោកក៏វិលត្រឡប់មកប្រទេសបារាំងមកមើលថែភរិយាវិញដោយបញ្ចប់ការហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់។

– ជាគ្រូបង្វឹកក្នុងក្លឹបរបស់ស្រុកជាច្រើននៅបារាំង៖ ចូលវ័យ៣៣ឆ្នាំលោកត្រូវបានជ្រើសរើសធ្វើជាគ្រូបង្ហាត់កម្រិតថ្នាក់ស្រុកដល់កីឡាករវ័យក្មេងក្រោម១៨ឆ្នាំជាច្រើនដូចជានៅក្លិបសេអេសអិលអូសណៃ រហូតរហូតដល់ឆ្នាំ១៩៨៧នៅក្លឹបអង់ថាដឺសហ្គេឆេ នឹងជួយឲ្យក្លឹបនេះទទួលបានលេខ១និងនៅក្លឹបមួយចំនួនទៀត។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត ក្នុង២០១២លោក ប៉ែន ផាត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនិងបានជួយបង្ហាត់បាល់ទាត់នៅក្នុងក្លិបយុវជនមួយលោកបានទទួលភារកិច្ចដឹកនាំក្រុមបាល់ទាត់ហ្វេសស្ថើនយូនីអេសស៊ី សម្រាប់ការប្រកួតក្នុងលីកបាល់ទាត់កំពូលកម្ពុជារដូវកាលឆ្នាំ២០១៥។

– ជីវិតអាពាហ៍ពិពាហ៍៖ លោកបានរៀបការភរិយានៅឆ្នាំ១៩៧៩ ក្នុងប្រទេសបារាំងពិធីមង្គលការនេះបានកើតឡើងក្រោយពេលអ្នកទាំងពីរធ្វើការនៅហាងលក់ថ្នាំផ្សារនូហ្វីអាវិនប៊ីស៍ជាមួយគ្នា។ អ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ ប៉ែន ស្ទេហ្វិន។ ស្ទេហ្វិនធ្លាប់បានបង្ហាញខ្លួននៅក្នុងជម្រើសជាតិកម្ពុជាផងដែរ បច្ចុប្បន្នគេជាវិស្វករដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនមួយនៅប្រទេសបារាំងនៅប្រទេសបារាំងលោក ប៉ែន ផាត នៅតែជាគ្រូបង្វឹកបាល់ទាត់នឹងមិនត្រឹមតែហ្វឹកហាត់កីឡាករបារាំងនោះទេប៉ុន្តែលោកក៏បង្ហាត់កីឡាករខ្មែរនៅទីនោះផងដែររហូតដល់បច្ចុប្បន្ននេះ ៕

អត្ថបទដែលជាប់ទាក់ទង