**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

សម្តេច ហេង សំរិន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយកៀរគរវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងឆ្លៀតឱកាសមកជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។
ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ជាពិសេសវិស័យកាទូតសភា។

ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា​ ដែលបានបំពេញតួនាទីដ៏សំខាន់ៗនៅក្នុងការរំដោះ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ និងចូលរួមកសាងអភិវឌ្ឍន៍កម្ពុជារហូតមក។ ឯកឧត្តម សូមអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា រួមនឹងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាមួយគ្នានេះ ឯកឧត្តមសូមសម្តែងក្តីសប្បាយរីករាយ​ ចំពោះការរីកចម្រើនដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនបន្តបន្ទាប់។

ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភានៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពស្នើសូមសម្តេចជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះបេសកកម្ម របស់ឯកឧត្តម និងគណៈប្រតិភូ ក្នុងការលើកកម្ពស់ការទូតសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា​ សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។

ឆ្លៀតឱកាសនោះ សម្តេចបានស្នើសូម ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូជួយផ្សព្វផ្សាយឲ្យវិនិយោគិនកូរ៉េ មក វិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀតពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។

ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធានរដ្ឋសភា និងបានជម្រាបជូនសម្តេច​ ពីការរីកចម្រើនទំហំពាណិជ្ជកម្មប្រទេសទំាងពីរដែលបានកើនដល់៥ពាន់លានដុល្លារ។ សាធារណរដ្ឋកូរ៉េជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសចិន។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងចូលជាធរមាន ការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ នឹងកើនឡើង។ ជាពិសេសនៅឆ្នាំនេះសាធារណរដ្ឋកូរ៉េបានបង្កើនចំនូនកូតាពលករខ្មែរ ទៅធ្វើការនៅកូរ៉េចំនួន៤០% បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង