**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ក្រុមការងាររុះរើកាស៊ីណូ នៅប៉ោយប៉ែត ដែលឆេះកន្លងមក ប្រទះឃើញសពជនរងគ្រោះម្នាក់ទៀត ជាជនជាតិថៃ នៅក្នុងបន្ទប់ទឹកជាន់ទី១០

ក្រុមជំនាញបានប្រទះឃើញសពម្នាក់ទៀតក្នុងចំណោម២៦នាក់ ក្នុងករណីអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែត កន្លងមក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹករួមជាន់ទី១០ កាស៊ីណូហ្រ្គែនដាយមិន នៅល្ងាចម៉ោង៥ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ សរុបអ្នកស្លាប់ដោយសារអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែតកន្លងមកបានកើនដល់ ២៧នាក់ ហើយ ។

យោងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងក្រុមការងាររុករកសព និងរើគំនរបែកបាក់ កាស៊ីណូនៅប៉ោយ ប៉ែតកន្លងមក បានប្រាប់ឲ្យដឹងថា៖ ខាងក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន ទើបបានរកឃើញសពជនរងគ្រោះក្នុងគ្រោះអគ្គីភ័យឆេះកាស៊ីណូចំនួន១នាក់ទៀត នៅអគារសណ្ឋាគារជាន់ទី១០ ក្នុងចំណុចបន្ទប់ទឹករួម លុះនៅម៉ោងវេលាម៉ោង ៥ល្ងាច ឡានពេទ្យ បានដឹកសពយកទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីធ្វើកោសលបច្ច័យ លុះដល់វេលាម៉ោង ៦ យប់ក្រុមការងារបានពិនិត្យសពរួច លទ្ធផលគឺ សពជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែងភ្លើង បង្កថប់ដង្ហើម នៅលើឯកសារសព មានអត្តសញ្ញាណ១សន្លឹក ឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់( Chavivat peechapol) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225 ។

សពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំទំនាក់ទំនងប្រគល់ជូនទៅភាគីថៃ ដើម្បីដឹកយកទៅប្រគល់បន្តដល់ក្រុមគ្រួសារសព ។

សូមរំលឹកថា៖ អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ ក្នុងភូមិប៉ោយ ប៉ែតនិងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យឆេះខ្ទេច ដែលបង្កពីទុស្សេខ្សែភ្លើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករក មានកម្ពុជា និងថៃបាន បិទបញ្ចប់ប្រតិបត្តិការរុករកសពកាលពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២កន្លងមក។ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ។ក្នុងនោះទាំងអ្នករបួសនិងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១.០០៩នាក់ និងខាងថៃចំនួន២២១នាក់ ក្នុងចំណោមសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់១នាក់ ម៉ាឡេស៉ី១នាក់ សង្ស័យចិន១នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ) ៕

អត្ថបទដែលជាប់ទាក់ទង