**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

មកដឹងអំពីប្រវត្តិរបស់វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ ស្ថិតនៅក្រុងបាត់ដំបង

វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ មានទីតាំងស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ទីរួមខេត្ត បាត់ដំបង ខាងជើងទល់និងផ្លូវចូលទៅវត្តប៉ាឆា ខាងកើតទល់របងវត្តប៉ាឆា ខាងត្បូងជាប់ និងផ្លូវជាតិលេខ ៥ ខាងលិចជាប់ផ្លូវជាតិរ៉បមាត់ស្ទឹងសង្កែ ជាប់គល់ ស្ពាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (នៅត្រើយខាងកើតស្ទឹង ) ។

ឈ្មោះដើមហៅថាវត្ត ឥន្ទ្រាធិបតី ត្រូវបានស្ថាបនាកសាងឡើងក្នុងអំឡុង ឆ្នាំ១៤៤០ ដោយ សម្ដេចសង្ឃព្រះនាម និល ទៀង, ព្រះតេជគុណ ព្រះនាម គង់ ងែត, ព្រះនាម ចាប ទេន (មុនឆ្នាំ ១៩៧៥ ), ព្រះតេជគុណ ព្រះនាម ចាន់, ព្រះតេជគុណ ព្រះនាម បៀន បាន។

ហេតុដែលនាំឲ្យហៅថាវត្ត សង្កែ ព្រោះកាលដើមឡើយមានដើមសង្កែរមួយគុម្ពយ៉ាងធំដុះជាប់របងវត្ត រ៉បមាត់អូរដែលសព្វថ្ងៃ គេហៅថា ស្ទឹងសង្កែ ប៉ុន្តែសម័យក្រោយមកគុម្ពសង្កែនោះ បានរលំបាក់អស់ទៅ ទើបគេហៅវត្តនេះថា វត្តសង្កែ ជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ជាបន្តាប់ក្រោយៗមកទៀត ស្ថានភាពមុន ឆ្នាំ១៩៧៥ដោយស្រុកយើង ឆ្លងកាត់សង្រាមដ៏រាំរៃ ពិសេសក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ នៃរបបប្រល័យពូជសាសន៍ (ប៉ុល ពត )ទើបក្នុងទីវត្តសង្កែនេះត្រូវ បានក្លាយទៅជាកន្លែងឃ្លាំង ដាក់គ្រាប់រំសេវគ្រប់ប្រភេទ រហូតមកដល់ឆ្នាំ១៩៧៩ គ្រប់រំសេវទាំងនោះបានផ្ទុះឆេះបាក់ បែក ខ្ទេចខ្ទីអស់គ្មានសល់ដូចជា ព្រះវិហារ កុដិ សាលា សមិទ្ធិផល ផ្សេងៗជាដើម ក៏ត្រូវបាត់បង់ផងដែរ ប៉ុន្តែព្រះពុទ្ធរូបអង្គធំមួយព្រះអង្គ ដែលនៅក្នុងព្រះវិហារនោះ ពុំបានបាត់បង់ខូចខាតអ្វីឡើយ ។

ព្រះគ្រូចៅអធិការថ្មីព្រះនាម ផាត់ សារ៉ាយ ជាលោកគ្រូចៅ អធិការដើម្បីដឹកនាំរៀបកសាងបន្ត ដោយមានលោកអាចារ្យ គណៈកម្មការ រួមមាន ៖ លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ អ៊ូ ជា, លោក ង៉ែត ឈួន, លោក ពេជ្រ បូរ, លោក ឌុច ឈាង។

ព្រះអង្គក៏បានរៀបចំកសាងនូវសាលា ធម្មសាភា មួយខ្នងដែលមានបណ្ដោយ ៣៦ម គុណ ២០ម ដែលធ្វើអំពីថ្មប្រក់ក្បឿង នឹងរៀបចំដោះស្រាយ ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណវត្ត បានមួយចំនួនធំ ព្រមទាំង កសាងសមិទ្ធិផលនានាផ្សេងទៀត ។

រហូតមកដល់ឆ្នាំ១៩៩៩ លោកគ្រូចៅអធិការ អង្គនេះក៏បានលាលែងឈប់អំពីតួនាទីចាគ្រូចៅអធិការ លុះក្រោយមកដល់ឆ្នាំ ២០០០ ពុទ្ធបរិស័ទ្ធ និងមន្រ្តីសង្ឃក៏បានរៀបចំប្រកាសតែងតាំង ព្រះតេជគុណ ( ឥន្ទ្រីយ៍សំវរៈ )យ៉ាន់ បូរ៉ា ជាចៅអធិការរហូតមកដល់សព្វថ្ងៃ ដែលមានលោកអាចារ្យគណៈកម្មការ ដូចមានរាយនាម ៖លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ ពេជ្រ បូរ, លោកអាចារ្យ ម៉ែន សុខុម និងគណៈកម្មការមាន លោក ហុក លៀប, លោក សួស គួយ, លោក ថុក ប៊ុនឈិន, លោក អ៊ុក មិត្ត, លោក មែន សារឿន, លោក អាន អ៊ាន, លោក អ៊ូង បូរ៉ាផា។

ក្នុងពេលដែលលោកបានទទួលនូវតួនាទីជាចៅអធិការនោះហើយព្រះអង្គក៏បានដឹកនាំ ទូន្មានធម៌អាថ៌ សិក្ខាវិន័យដល់ភិក្ខុ សាមណេរ និង ក្មេងៗដែលមកស្នាក់អាស្រ័យនូវសិក្សារៀនសូត្រ ។

មិនតែប៉ុណ្ណោះព្រះអង្គថែមទាងបានដឹកនាំពុទ្ធបរិស័ទ ជិតឆ្ងាយ ឱ្យចូលរួមចំណែតក្នុងការកសាងនិងសំរួលដោះស្រាយ សំណង់ អនាធិតេយ្យ ដែលរស់ក្នុងបរិវេណវត្ត បានមួយចំនួន និង កសាងសំណង់ផ្សេងៗ ដូចជា កុដិ ទិញដីចាក់ ក្នុងបរិវេណវត្ត ព្រមទាំងកសាងខ្លោងទ្វារ របងវត្ត សួនច្បារ និង សំណង់ផ្សេងៗជាដើម ។

ព្រះវិហារនៃវត្តសង្កែ នេះត្រូវបានផ្តើមកសាងឡើងដោយលោកកថាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ វត្តនេះគឺជា វត្តដែលធំជាងគេនៅក្រុងបាត់ដំបង នាសម័យចៅ ពញា កថាថន ឈុំ ទសវត្សរ៍ឆ្នាំ ១៩០០ ។ស្ថាបត្យកម្មនៃព្រះវិហាគឺជាប្រភេទសំណង់មុខដាច់ដែលបច្ចុប្បន្នកម្រនិងជួបនៅក្នុងស្រុកយើង។

ចំណែកព្រះអង្គជីវ៍(ចាស់ៗដំណាលថាព្រះអង្គមានបារមីខ្លាំងពូកែដោយពេលសាងមានបញ្ចុះនៅព្រះក្រឹង)នៃព្រះវិហារគឺសល់តាំងពីបុរាណ។នៅសម័យខ្មែរក្រហមគេបានយកព្រះវិហារវត្តសង្កែនេះធ្វើជាឃ្លាំងដាក់គ្រាប់។

ចុងឆ្នាំ ខែ ធ្នូ ១៩៧៨ កងទព័យួន វាយលុកចូលកម្ពុជាខ្លាំងទាំងផ្លូវគោក និងអាកាស យន្តហោះ យួនបានទំលាក់គ្រាប់លើ ព្រះវិហារ វត្តសង្កែ ព្រោះដឹងថាជាកន្លែងស្តុកគ្រាប់។ព្រះវិហារបានឆេះនិងខូចខាតទាំងស្រុងប៉ុន្តែអ្វីដែលពិសេសនោះគឺព្រះអង្គជីវ៍ក្នុងព្រះវិហាមិនខូចខាតឡើយ។ បច្ចុប្បន្នគេបានសាងព្រះវិហារថ្មីដោយសាងលើខឿននៃព្រះវិហារចាស់៕

អត្ថបទដែលជាប់ទាក់ទង