តុលាការ ចេញដីការរក្សាការពារលើ ដី និងផ្ទះ លោក គង់ គាំ ជាបណ្តោះអាសន្ន
ភ្នំពេញ៖ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់ លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្នហើយ។
ការចេញដីការរក្សាការពារនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលស្នើឱ្យតុលាការចេញដីការរក្សាការពារលើដីនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។