ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗទូទាំងខេត្ត នឹងអន្តរាគមន៍បើកទ្វារទឹក នៅចំណុចប្រឡាយមេរលាំងជ្រៃខាងជើង
ភ្នំពេញ៖ យោងតាមស្ថានភាពភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំងនៅតាមបណ្ដាក្រុង ស្រុកនៃខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីបច្ចេកទេសនៃមន្ទីរ សហការជាមួយឆ្មាំទំនប់ បានចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗទូទាំងខេត្ត នឹងអន្តរាគមន៍បើកទ្វារទឹក នៅចំណុចប្រឡាយមេរលាំងជ្រៃខាងជើង (អូរកំពឹស) ភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ដើម្បីបញ្ជៀសបញ្ហាជំនន់ទឹកភ្លៀង ។
ជាក់ស្ដែងក៍មានការជន់លិចនៅផ្នែកខ្លះក្នុងភូមិសាស្ត្រទំនប់អាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរក្រោយកម្រិតទឹកភ្លៀង ១៣៧ មម (បើកទ្វារទឹកស្វ័យប្រវត្តទាំង៥ ទ្វារ) បច្ចុប្បន្ន មិនមានបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើងនៅឡើយក្រោមការយកចិត្តទុកដាក់សម្របសម្រួលពីអាជ្ញារធរមូលដ្ឋាន. សូមបងប្អូននៅតំបន់ជុំវិញ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវៀងបញ្ហាកើតឡើងដោយយថាហេតុ៕