កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ភ្នំពេញ៖ កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិលនៃ ខេត្តកោះកុង។
កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត។
ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។
ចំពោះស្ថានភាពផ្លូវធ្វើដំណើរគឺមានភាពងាយស្រួល ឡានម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង៕