**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ឈាង វុន អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមតេ្តយ្យសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

 


ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ផាត់ ពៅស៊ាង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា លោកជំទាវ ញ៉ឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរសង្កាត់ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមតេ្តយ្យសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៣០០នាក់ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ ឯកឧត្តមចង់ជម្រាបជូនពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលកន្លងទៅសាលាមតេ្តយ្យសង្កាត់អូរចារត្រូវ បានជនមានទ្រព្យសម្បត្តិ បានរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតែដោយមានការប្តឹងផ្តល់ពីប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សាលាមតេ្តយ្យសង្កាត់អូរចារមក ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តមបានធ្វើការប្តឹងទៅតុលាការខេត្តបាត់ដំបងរហូតទទួលបានយុតិ្តធម៌ពីតុលាការគ្រប់ជាន់ថ្នាក់របស់ខេត្ត បានប្រគល់សាលាមត្តេយ្យសង្កាត់អូរចារមកអោយសាលាមតេ្តយ្យសង្កាត់អូចារវិញ។​ ដោយមើលឃើញពីការកើនឡើងនៅកុមារដែលជាកូនចៅប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ឯកឧត្តមបានស្នើទៅស្ថាប័នពាក់ពន្ធ័ និងអង្គការជាតិ អន្តរជាតិ និងស្ថានទូតជប៉ុនដើម្បីរកថវិកាជួយកសាងអគារសិក្សាបន្ថែម និងមណ្ឌលកំសាន្តជូនកុមារតូចៗផងដែរ។

ដោយឡែកក្នុងឱកាសនោះ ឯកឧត្តម នេត មុន្នី និងឯកឧត្តម ផាត់ ពៅស៊ាង បានពន្យល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋសង្កាត់អូរចារអោយយល់ពីសារៈសំខាន់នៃសាលាមតេ្តយ្យអូរចារដែលជាទ្រព្យសម្បត្តិរដ្ឋហើយមិនអាចជនណា​ ឬបុគ្គលណារំលោភយកបានឡើយ​ ហើយត្រូវចេះជួយការពារដើម្បីទុកជាប្រយោជន៍សហគមន៍បម្រើជូនដល់កូនចៅប្រជាពលរដ្ឋ។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណដល់វាគ្មិនទាំងពីរបានពន្យល់យ៉ាងក្បោះក្បាយពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជូនដល់ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូសង្កាត់អូរចារ។​ ទន្ទឹមនឹងនោះគណៈប្រតិភូដឹកនាំដោយ​ ឯកឧត្តម ឈាង វុន បានចុះពិនិត្យទីតាំងដាក់លូដើម្បីដោះស្រាយកាលិចទឹករបស់ប្រជាពលរដ្ឋសង្កាត់អូរចារនៅរដូវវស្សា។​ បន្ទាប់មកគណៈប្រតិភូបានចែកជូនសៀវភៅ ប៊ិច ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង