**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បញ្ជូនទៅព្យាបាលនៅថៃ ពេលនេះត្រលប់មកព្យាបាលនៅពេទ្យកាល់ម៉ែត

ភ្នំពេញ​៖​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលដំណឹងថា ស្ត្រីរងគ្រោះដែលពេទ្យឯកជនកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅពេលនេះបានត្រលប់មកព្យាបាលបន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញ សម្ដេចបានចាត់តំណាងចុះសួរសុខទុក្ខភ្លាមៗ និងឧបត្ថម្ភថវិកា ចំនួន១០លានរៀលបន្ថែមទៀត ទុកសម្រាប់ការចំណាយផ្សេងៗប្រចាំថ្ងៃរបស់អ្នកថែទាំអ្នកជំងឺ ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏នៅតែបន្ដរ៉ាប់រងរាល់ការចំណាយលើការព្យាបាលរបស់ស្ដ្រីរងគ្រោះនេះ រហូតដល់ជាសះស្បើយផងដែរ។

លោកស្រី ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា ក៏បានធ្វើដំណើរមកកាន់មន្ទីរពេទ្យកាល់ម៉ែត ទាំងមេឃភ្លៀង និងរលឹមស្រក់ៗ ដើម្បីចុះមកសួរសុខទុក និងប្រគល់ថវិកាជូនដល់គ្រួសារស្ដ្រីរងគ្រោះខាងលើនេះភ្លាមៗ ចំនួន១០លានរៀល និងបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបន្ដជំរុញលើកទឹកចិត្ដដល់ស្រ្ដីរងគ្រោះ ត្រូវតស៊ូខំរស់បន្ដទៀត ដើម្បីមើលថែកូនស្រីម្នាក់ ដែលកំពុងចាំមើលផ្លូវម្ដាយត្រលប់មកផ្ទះវិញ។

ហើយបន្ដជឿជាក់លើបច្ចេកទេសគ្រូពេទ្យរបស់ខ្មែរ ដែលមានសមត្ថភាព និងជំនាញ និងឧបករណ៍គ្រប់គ្រាន់ សម្រាប់បន្ដព្យាបាលយ៉ាងយកចិត្ដទុក្ខដាក់។ លើសពីនោះសូមកុំបារម្ដលើការចំណាយក្នុងការព្យាបាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែបន្ដយកចិត្ដទុកដាក់ និងរ៉ាប់រងរាល់ការចំណាយលើព្យាបាលទាំងអស់ រហូតទាល់តែជាសះស្បើយ ដូចគ្រាដែលចូលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលដំបូងដូច្នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ។

គួររម្លឹកថា ដោយអារម្មណ៍តក់ស្លុត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​នៅខេត្ដកំពង់ស្ពឺ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅ បន្ទាប់ពីទទួលដឹងព័ត៌មាននេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈើស្រស់​ ទឹកផ្លែឈើ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីរងគ្រោះខាងលើ ដែលបានចូលមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៦ ខែវិច្ឆិកា និងចេញថ្លៃព្យាបាលទាំងស្រុងរហូតដល់ជាសះស្បើយ។

ប៉ុន្ដែបន្ទាប់ពីអ្នកជំងឺព្យាបាលបានធូរស្រាលមួយកម្រិតនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរយៈពេល៣សប្ដាហ៍ ត្រូវបានប្ដីស្ដ្រីរងគ្រោះខាងលើ បានអំពាវនាវបន្ដ ដើម្បីឱ្យបញ្ជូនប្រពន្ធខ្លួនទៅតពោះវៀននៅប្រទេសថៃ ខណៈនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានសហការជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងលោកសាស្ត្រាចារ្យ លឹម ដារ៉ា ដើម្បីបញ្ជូនស្ត្រីរងគ្រោះបន្តទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ តែការតពោះវៀននេះ តាមបច្ចេកទេស ពេទ្យនៅថៃ គឺត្រូវការរយៈពេលតាមដានសុខភាពសិន២ឆ្នាំសិន ដែលធ្វើឱ្យការបញ្ជូនទៅព្យាបាលនៅថៃរយៈពេលមួយខែ មិនបានតពោះវៀននោះឡើយ ដោយគ្រាន់តែព្យាបាលដូចអ្វី ដែលមន្ទីរពេទ្យកាល់ម៉ែតបានធ្វើជូនអ្នកជំងឺដូច្នេះដែរ ដោយដាក់បញ្ជូលចំណីអាហារតាមសសៃឈាម ដាក់ថ្នាំសម្លាប់មេរោគ និងឱ្យទឹកជាដើម ទើបសម្រេចបញ្ជូនស្រ្ដីរូបនេះ មកព្យាបាលបន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញ នៅយប់ថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៣។

គ្រាន់តែទទួលដំណឹងថា ស្ដ្រីរងគ្រោះខាងលើនេះ បានមកដល់មន្ទីរពេទ្យកាល់ម៉ែត មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ក្រុមការងារឱ្យមកសួរសុខទុក្ខ ដើម្បីដឹងពីការស្ថានភាព និងការវិវឌ្ឍនៃសុខភាពរបស់ស្ដ្រីរងគ្រោះនេះ និងស្វែងយល់ថាអ្វីអាចជូយសម្រាលទុក្ខលំបាករបស់គ្រួសារបន្ថែមទៀត។

សូមបញ្ជាក់ថា ស្ដ្រីរងគ្រោះដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​នេះ មានកូនស្រីម្នាក់ផងដែរ ឈ្មោះ រក្សា អាយុ ៣ឆ្នាំ។ ពេលស្ដ្រីរងគ្រោះនេះ គ្រាន់តែដឹងថាត្រូវត្រលប់មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតវិញ មានសេចក្ដី ត្រេកអរយ៉ាងខ្លាំង ពិសេសចង់ជួបមុខកូនស្រីមុនគេ៕

អត្ថបទដែលជាប់ទាក់ទង