**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

គ្រួសារសពស្លាប់ដោយឆក់ចរន្តអគ្គិសនី នៅខេត្តកំពង់ស្ពឺ ទទួលបានការចូលរួមរំលែកទុក្ខពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣នេះ បានចាត់ឱ្យឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់សាខា អនុសាខា អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំនួន៣នាក់ (ប្តី ប្រពន្ធ និងកូនស្រី) ដែលស្លាប់ដោយឆក់ចរន្តអគ្គិសនី ខណៈពេលដែលប្រពន្ធងូតទឹករួចដើរទៅក្រោមដើមស្វាយក៏ប៉ះជាមួយព្រីភ្លើងឆក់រួចកូនស្រីឃើញម្តាយឆក់ក៏រត់ទៅជួយក៏ឆក់តាម ក្រោយមកឪពុកឃើញប្រពន្ធនិងកូនឆក់ក៏ស្ទុះទៅជួយតែមិនបានសម្រេចក៏ឆក់ស្លាប់ទាំង៣រូបតែម្តង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិកំណប់ ឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថាក្រុមគ្រួសារសព ខាងលើមានសមាជិកក្នុងគ្រួសារសរុប៦នាក់រួមមាន៖

១-ប៊ុត វិទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបស់កម្មករការដ្ឋានខ្សាច់ ត្រូវជាឪពុក (ស្លាប់)
២-ជីប សិខុន ភេទស្រី អាយុ ៤១ឆ្នាំ កម្មករការដ្ឋានខ្សាច់ ត្រូវជាម្តាយ (ស្លាប់)
៣- សេង សិខវង្ស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បើកឡាន កូនទី១
៤- សេង គឹមឡុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករការដ្ឋានខ្សាច់ កូនទី២
៥- សេង សុខធីញ ភេទស្រី ១០ឆ្នាំ សិស្ស កូនទី៣ (ស្លាប់)
៦- សេង សិលា ភេទប្រុស អាយុ ៨ឆ្នាំ សិស្ស កូនទី៤ (រងរបួសពេលទៅជួយម្តាយ)។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុត ឯកឧត្តមវេជ្ជ. បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះ ចំពោះមរណភាព របស់សព (ប្តី ប្រពន្ធ និងកូនស្រី) ខាងលើ គឺជាការបាត់បង់នូវ កូនស្រី កូនប្រុស ចៅស្រី និងជាការបាត់បង់ ឪពុក ម្តាយ ប្អូនស្រី បងស្រី ជាទីស្រឡាញ់បំផុតរបស់កូនៗ ដែលក្នុងមួយជីវិត តែងតែប្រកាន់ខ្ជាប់ នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែង រកស៊ីចិញ្ចឹមបីបាច់ថែរក្សាកូន អប់រំផ្តល់ដំបូន្មានដល់កូនៗឱ្យមានអនាគតល្អ។

ទន្ទឹមនឹងនោះ ឯកឧត្តមវេជ្ជ. បានណែនាំដល់បងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត រួមមាន គ្រោះអគ្គីភ័យ គ្រោះថ្នាក់ដោយចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ជាដើម។ និងសូមឱ្យចៅៗ ទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន កុំបាក់ទឹកចិត្ត ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធសព (ប្តី ប្រពន្ធ និងកូនស្រី) ខាងលើបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈយកទៅចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ ១០០គីឡូក្រាម,មី ៥កេស,ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកាក្នុងមួយសព ៥លានរៀល សរុបទាំងបីសព ចំនួន១៥លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង