សម្តេចក្រឡាហោម ស ខេង គោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជូនពរ ក្នុងឱកាសខួបកំណើត
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជូនពរ ក្នុងឱកាសទិវាខួបកំណើតរបស់សម្តេច ដែលប្រកបដោយពាក្យពេជន៍លើកទឹកចិត្តដ៏មានអត្ថន័យ។
នាឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម បានសម្តែងនូវសេចក្តីសោមនស្ស និងមោទកភាពយ៉ាងក្រៃលែងចំពោះសមានចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
ក្នុងឱកាសឆ្នាំថ្មី ២០២៣នេះដែរ សម្តេចក្រឡាហោម សូមបួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕