ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដឹកនាំគណៈប្រតិភូខេត្តកណ្ដាល ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់មេបញ្ជាការនៃមេបញ្ជាការដ្ឋានខេត្តប៊ិញយឿង នៅខេត្តប៊ិញយឿង នៃសាធារណរដ្ឋប្រជាមានិតវៀតណាម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល បានអញ្ជើញដឹកនាំប្រតិភូជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់ ឯកឧត្តម ង្វៀន ហ័ងមិញ មេបញ្ជាការនៃមេបញ្ជាការដ្ឋានខេត្តប៊ិញយឿង នៅខេត្តប៊ិញយឿង នៃសាធារណរដ្ឋប្រជាមានិតវៀតណាម។