ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យការធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់ពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញពិនិត្យការធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់ពិធីជួបជុំរវាង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣។
ដែលពិធីជួបជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ៕