**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន

ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីភាពក្នុងពិធី ឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នារសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធី កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល និងរដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តព្រៃវែង ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោក ចាន់ វ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលចំណាយពេលដ៏មានតម្លៃសម្រាប់ការអញ្ជើញចុះធ្វើសវនកម្មផ្ទៃក្នុង និងបានបញ្ចប់ការងារបិទកិច្ចសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង។ជាបន្តលោកអភិបាលរងខេត្ត បានអានរបាយការណ៍ដែលសម្រេចបានរបស់រដ្ឋបាលខេត្តព្រៃវែង ជូនគណៈអធិបតី និងអង្គពិធីទាំងមូលជូនជ្រាប ព្រមទាំងឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់មន្រ្តីផ្នែកជំនាញពាក់ព័ន្ធនៅរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ជាកិច្ចបន្ត លោក ជេត ពិសិដ្ឋ សមាជិកគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអានរបាយការណ៍អំពីលទ្ធផលនៃការចុះធ្វើសវនកម្ម និងអនុសាសន៍ណែនាំរបស់ប្រធានគណៈប្រតិភូ ជូនសវនដ្ឋាន និងអង្គពិធីទាំងមូលជ្រាប។

ជាកិច្ចបន្តទៅទៀតនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ឯកឧត្តម អគ្គនាយក មានមតិលើកឡើងពីបញ្ហាជម្ងឺកូវីដ១៩ ដែលបានរីករាលដាលអស់រយះ២ឆ្នាំកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រជាជនទូទាំងប្រទេស និងបានខកខានការចុះធ្វើសវនកម្មកន្លងមកនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក បានពាំនាំយកអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមិនបានអញ្ជើញមកផ្ទាល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងរដ្ឋបាលខេត្តព្រៃវែង ដែលខិតខំប្រឹងប្រែងចំពោះការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានលើកពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ លើសពីនេះ ឯកឧត្តម អគ្គនាយក បានជំរុញដល់រដ្ឋបាលខេត្តទាំងមូលចំពោះការងារហិរញ្ញវត្ថុ លើការចាយវាយថវិការដ្ឋ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីជៀសវាងការបាត់បង់ថវិការដ្ឋ ។

បន្ថែមលើសពីនេះទៀត ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំដល់គ្រប់មន្ត្រីរាជការគ្រប់មូលដ្ឋានចំពោះភូមិឃុំមានសុវត្តិភាព សូមឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសផ្សេងៗ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំក៏បានបង្កើតគណៈកម្មាធិការ ដើម្បីបង្រាបប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពីបញ្ហាទាំងនេះផងដែរ។ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលចំពោះការដំឡើងឋានន្តរស័ក្តិទូទាំងប្រទេស ដែលមានអតីតភាពយូរ និងបានបំពេញភារកិច្ចល្អក្នុងអង្គភាពត្រូវមានការលើកទឹកចិត្ត និងពិនិត្យមើលមន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ដើម្បីឱ្យស្របតាមបទបញ្ជាលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ និងឱ្យមន្រ្តីរាជការទាំងអស់ត្រូវអនុវត្តតាមគោនយោបាយរបស់រាជរដ្ឋាភិបាលនូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាលបាល និងវះកាត់។ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ លោក ចាន់ វ៉ាន់ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តព្រៃវែង ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ក្នុងអង្គពិធីទាំងមូល សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង