ចុះពីរថយន្តភ្លេចពន្លត់ម៉ាស៊ីន និងដោះលេខ បណ្ដាលឲ្យរំកិលទៅមុខចម្ងាយ ៥០០ម៉ែត្រ បុកម៉ូតូពាក់ស្លាកលេខ ខ.ម មួយគ្រឿង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូដែលស្ថិតនៅតាមបណ្ដោយផ្លូវ 907 ស្ថិតនៅភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នោះអ្នករងគ្រោះក៏បានប្រាប់មកខាងសារព័ត៌មាន hot new Asia ឲ្យដឹងថា ឡានដែលបង្កហេតុនោះពុំមានមនុស្សបើកនោះទេ គាត់បានបន្តទៀតថាដំបូងឡើយ គាត់បានអែបឈប់ទិញអីវ៉ាន់ចាប់ហួយមួយកន្លែនៅខាងឆ្នាំដៃរបស់គាត់ ស្រាប់តែពេលនោះក៏មានឡានមួយម៉ាក Masada(ម៉ាស្តា)ពណ៌ទឹកប្រាក់ដែលមានពាក់ស្លាកលេខ ភ្នំពេញ2AY1571 បានរង្គិលមកជិតគាត់ដោយបញ្ច្រាសទើសគ្នា ហើយ បានមកញុលគាត់ៗក៏នឹកស្មានថា ជាឡានអ្នកស្គាល់គ្នាដែលបានមកញុលលេងសើចជាមួយគាត់ ហើយគាត់ក៏ថា ម៉េចក៏លេងសើចរបៀបនេះ ពេលនោះឡានក៏បានឮសំឡេងការ៉ង់ទីកាន់តែខ្លាំង ហើយរថយន្តនោះក៏មានសន្ទុះល្បឿនលឿនជាងមុនមកកិនម៉ូតូរបស់គាត់ ម៉ាក់ណៃហត ដែលមានពាក់ស្លាកលេខ ខេមរៈភូមិន្ទ1.1372 ។
ស្រប ពេលនោះដែរម្ចាស់រថយន្តដែលបានឈប់ចតដោយមិនបានដោះលេខ មិនដឹងថារថយន្តបស់ធ្វើដំណើរទៅមុខដោយខ្លួនឯង ប្រហែលជា 500 ម៉ែត្រ គាត់គិតស្មានថាមានចោរលួចរថយន្តរបស់គាត់ៗក៏ស្រែកឆោឡោឱ្យគេជួយ ថាមានចោរលួចរថយន្តរបស់គាត់ បាត់ហើយ ភ្លាមៗនោះដែរគាត់ក៏បានឮថានៅខាងមុខមានករណីបុកគ្នាគាត់ក៏បានរត់ទៅមើលទើបដឹងថាជារថយន្តរបស់គាត់ ក្នុងហេតុការណ៍នោះគាត់ក៏បានឮអ្នកនៅជិតហ្នឹងប្រាប់គាត់ថារថយន្តនេះរង្គិលទៅមុខដោយខ្លួនឯងពុំមានអ្នកបើកទេ។
ម្ចាស់រថយន្តបានប្រាប់មកខាងសារព័ត៌មាន hot new Asia ថាគាត់បានជិះរថយន្តអែបខាងឆ្វេងដើម្បីទិញសម្ភារៈប្រើប្រាស់ខ្លះៗដោយមិនបានបន្លត់ម៉ាស៊ីនឡានរបស់គាត់ទេ ហើយគាត់ក៏ភ្លេចដោះលេខរថយន្តរបស់គាត់ដែរ ទើបធ្វើឲ្យរថយន្តរបស់គាត់ធ្វើចលនាទៅមុខដោយខ្លួនឯងដោយនឹកស្មានថាមានចោរលួចរថយន្តរបស់គាត់៕