កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ជួយសម្រួលទុក្ខលំបាក ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាលក្រុងស្រុកមួយចំនួន
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សកម្មភាពកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង បណ្ដាលឱ្យជន់លិចនៅតាមបណ្ដាក្រុង ស្រុក មួយចំនួនក្នុងខេត្ដ ដោយបច្ចុប្បន្ន កម្លាំងនគរបាល បានចេញអន្ដរាគមន៍ និងត្រៀមលក្ខណៈដើម្បីជួយប្រជាពលរដ្ឋ ក្នុងកាលៈទេសៈណាក៏ដោយ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្ដាអាធ្យាស្រ័យយោគយល់ ប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ទឹកភ្លៀងនេះ ចំពោះកូនចៅ សត្វពាហនៈ ទ្រព្យសម្បត្តិ៕