លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយជួបសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ
ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយជួបសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបានជម្លៀសទៅទីទួលសុវត្ថិភាព ដែលស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕