លោកជំទាវ មិថុនា ភូថង អញ្ជើញប្រគល់រង្វាន់ ជូនដល់សិស្សទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់រង្វាន់ ជូនដល់សិស្សទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្អូនៗដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាសិស្សល្អ ជាមិត្តល្អ និងជាកូនល្អ ដែលប្អូនព្យាយាមខិតខំសិក្សារហូតទទួលបានជោគជ័យនាពេលនេះ លោកជំទាវសង្ឃឹមថាតាមរយៈការខិតខំរបស់ប្អូនៗ ពិតជានាំមកនូវមោទកភាព សម្រាប់ក្រុមគ្រួសារ និងខេត្តកោះកុងផ្ទាល់។
ជាមួយនឹងការគិតគូរយ៉ាងយកចិត្តទុកដាក់ ថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ដោយម្នាក់ៗទទួលបាន កំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ៤លានរៀល និងម៉ូតូ ១គ្រឿងផងដែរ។
ក្រោយពីប្អូនៗទទួលបានលទ្ធផលល្អ និងការឧបត្ថម្ភនាពេលនេះប្អូនៗក៏មានឱកាសល្អទទួលបាននូវអាហារូបករណ៍ពីសាលាជាច្រើន ហើយអាចជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត ដើម្បីទទួលបានចំណេះដឹងស្របតាមចំណង់ចំណូលចិត្តផងដែរ ៕