គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ មករា សម្លាប់មនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១៦នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់) របួសធ្ងន់ ១១នាក់ (ស្រី ២នាក់) របួសស្រាល ៥នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៥ ខែមករា បានបញ្ជាក់ថាគ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក៕