ឆៀកចល័តតាមខេត្ត និងដំណើរការ នៅខេត្តពោធិ៍សាត់ ត្បូងឃ្មុំ ព្រៃវែង តាកែវ ពីថ្ងៃទី ១៦-២០ ខែមករា
ភ្នំពេញ៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ត្បូងឃ្មុំ ព្រៃវែង តាកែវ ចាប់ពីថ្ងៃទី ១៦ – ២០ ខែមករា ឆ្នាំ២០២៣។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ |០១២ ៧៨៨ ១១៤៕