អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ស្ថិតនៅខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ៕