កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងជូនពរដល់យោធាខេត្តប៊ិញហ្វឿក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
ភ្នំពេញ៖ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ឯក ទុំ សួន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងជូនពរដល់យោធាខេត្តប៊ិញហ្វឿក នៅបញ្ជាការដ្ឋានយោធាខេត្តប៊ិញហ្វឿក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម និងមានជូនវត្ថុអនុស្សាវរីយ៍ប្រកបដោយសាមគ្គីភាព និងភាពស្និតស្នាលផងដែរ ៕