**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម អបអរសាទរពិធីចូលឆ្នាំថ្មី

ភ្នំពេញ៖ នាឱកាសដែលប្រជាជនវៀតណាម ត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣នេះ បានដឹកនាំប្រតិភូទៅជូនពរឯកឧត្ដម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍បម្រុង ត្រាន់ វ៉ាន់តឹម ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា។

ក្នុងបរិយាកាសស្និទ្ធស្នាល ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរជ័យដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ព្រមទាំងមន្ត្រី បុគ្គលិក អនុព័ន្ធយោធា កំពុងបម្រើការនៅកម្ពុជា និងក្រុមគ្រួសារ សូមទទួលបានសេរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿង និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ធ្លាប់ជួយគ្នា និងគោរពគ្នាទៅវិញទៅមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ និងការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ធ្វើឲ្យកម្ពុជារស់ឡើងវិញ និងមានការរីកចម្រើន ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា បច្ចុប្បន្នវៀតណាមនៅបានបន្តជួយឧបត្ថម្ភដល់កម្ពុជា ទាំងស្មារតី សម្ភារៈ ថវិកា ក្នុងនោះ លើវិស័យយោធាវៀតណាមបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅបណ្តាយោធភូមិភាគ និងអង្គភាពមួយចំនួនទៀត។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណចំពោះប្រតិភូអគ្គបញ្ជាការ ដែលមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងផ្ដល់កិត្តិយសមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលរាជដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាន ហើយបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ២០២៣ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ទាំងវិស័យការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង