នាយករដ្ឋមន្ត្រី៖ ត្រីខកំប៉ុងរបស់ម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា ត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំចូលទៅកាន់ប្រទេសកម្ពុជាមុនគេ ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ប្រធានាធិបតីម៉ាល់ឌីវឯកឧត្ដម មហាម៉េត អ៉ី នាថ្ងៃទី១៦ មករា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ គឺកម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណជា ១០ ម៉ឺនកេសៗ ដើម្បីនឹងផ្គត់ផ្គង់ទៅដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង» ។