ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៧
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៧។
កិច្ចប្រជុំនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី អភិបាលរង នាយករដ្ឋបាល និងនាយកទីចាត់ការផែនការ និងវិនិយោគ ទាំង២៥ រាជធានី ខេត្ត នៅសាលប្រជុំ T27៕