**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ

ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF។

វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានគ្រូបង្គោលដែលមានចំណេះដឹង បទពិសោធន៍ និងជំនាញពាក់ព័ន្ធនឹងកិច្ចការពារកុមារ រួមមានៈ
-ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណ:មេធាវី
-លោក លឹម វណ្ណា មន្ត្រីកិច្ចការពារកុមារ ទទួលបន្ទុកយុត្តិធម៌កុមារនៃអង្គការ UNICEF
-លោកបណ្ឌិតមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
-លោកមេធាវី មាស សំណាង សមាជិកគណ:កម្មការសិទិ្ធមនុស្សនិងច្បាប់អន្តរជាតិនៃគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ វគ្គនេះបណ្តុះបណ្តាលដល់សហភាតាមេធាវីចំនួន ៨៧រូប (ស្រី ចំនួន ៣៣រូប)ដែលជាមេធាវីមានទីតាំងប្រកបវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

វគ្គបណ្ដុះ បណ្ដាល នេះក៏បង្ហាញផងដែរ អំពីការចូលរួមដ៏សកម្មរបស់គណៈមេធាវីជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ អន្ដរជាតិ នានា ជាដៃគូរ ជាពិសេសគឺអង្គការ UNICEF ក្នុងការផ្សព្វផ្សាយច្បាប់ស្ដីពីយុត្តិធម៌អនីតិជន សន្ធិសញ្ញា និងកតិកាសញ្ញាអន្ដរជាតិនានាពាក់ព័ន្ធនឹងសិទ្ធិ កុមារ ដល់សហភាតាមេធាវីដែលផ្ដល់សេវាការពារក្ដីពាក់ព័ន្ធនឹងកុមារ។

នាឱកាសនោះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាចក្រកម្ពុជាបានថ្លែងអំណរគុណ ដល់ អង្គការ UNICEF ដែលមានកិច្ចសហការល្អជាមួួយគណ:មេធាវី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយ ក៏សូម ថ្លែង អំណរគុណដល់គ្រូបង្គោលទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងបទពិសោធន៍ចូលរួមផ្ដល់ បទឧទ្ទេសនាមក្នុងវគ្គបណ្ដុះបណ្ដាលជូនដល់សហភាតាមេធាវី។

ឯកឧត្តមប្រធានសង្ឃឹមថា សហភាតាទាំងអស់នឹង យក ចំណេះ ដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គ បណ្ដុះ បណ្ដាលនេះទៅអនុវត្តក្នុងការផ្ដល់សេវាការពារក្ដីជូនកុមារ ដើម្បីធានាឱ្យបាននូវការការពារសិទ្ធិ ឧត្ដមប្រយោជន៍របស់ កុមារ និងធ្វើយ៉ាងណាឲ្យពួកគាត់អាចទទួល បានយុត្តិធម៌ការស្ដារ នីតិសម្បទារវិធានការបង្វែនិងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងសង្គម ជាតិទាំងមូលនិងដេីម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី៕

អត្ថបទដែលជាប់ទាក់ទង