ឯកឧត្តម ប៊ុន ហ៊ាន អញ្ជើញបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេក ទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹងនៅភោជនីយដ្ឋានទន្កេបាសាក់ពីរ។
សិក្ខាសាលាខាងលើនេះមានការចូលរួមពីតំណាង JICA នៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាក្រសួង លោកប្រធាននាយកដ្ឋានចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្តពោធិ៍ សាត់ សរុបចំនួន ៤៥នាក់។
គោលបំណងសំខាន់សិក្ខាសាលានាថ្ងៃនេះ គឺពិនិត្យលើវឌ្ឍនៈភាពនៃការអនុវត្តន៍ផែនការសកម្មភាពរបស់គណៈកម្មាធិការគ្រប់គ្រងធន ធានទឹកនៅអាងស្ទឹងពោធិ៍សាត់គំរូ និងការផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រង ការថែ ទាំ និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្ររវាងសហគមន៍កសិករប្រើប្រាស់ទឹកនៅអាងស្ទឹងពោធិ៍សាត់ និងក្រុមកសិករមកពីតំបន់កែលំអដី Taisetsu (Land Improvement District) ខេត្តHokkaido ប្រទេសជប៉ុន។
អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍និងបានពិភាក្សាយ៉ាងផុសផល់លើការងាគ្រប់ គ្រងធនធានទឹកតាមអាងស្ទឹង និងការគ្រប់ គ្រង ការថែទាំ និងការប្រើប្រាស់ប្រព័ន្ធធារា សាស្ត្រនៃប្រទេសទាំងពីរ ព្រមទាំងបានរៀប ចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣ និង២០២៤។
បេសកកម្ម JICA បានបន្តពង្រឹងកិច្ចសហប្រតិ្តការរវាងប្រទេសទាំងពីរ លើវិស័យគ្រប់ គ្រង និងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា៕