**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប្រាក់ សំអឿន ណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះរដ្ឋបាលក្រុង ស្រុក នៅជិតប្រជាពលរដ្ឋ ។

ការណែនាំររបស់ឯកឧត្ដម ប្រាក់ សំអឿន ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព ស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ

នាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីជំរុញការគាំទ្ររបស់រដ្ឋបាលរាជធានី-ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាល បានកំណត់ឱ្យមានកិច្ចប្រជុំជាប់ជាប្រចាំជាមួយនាយករដ្ឋបាល និងនាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត។

ឯកឧត្តម បន្ដថា ក្រសួងមហាផ្ទៃ បានធ្វើសមារណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យទៅជារដ្ឋបាលមួយឯកភាព ដោយមានការយកចិត្តទុកដាក់ទៅលើការកសាងរដ្ឋបាលទូទៅ ឱ្យមានភាពរលូន តាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះរដ្ឋបាលក្រុង ស្រុក នៅជិតប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្តម អគ្គនាយក បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវគាំទ្រ និងជំរុញរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំនិមិត្តសញ្ញារដ្ឋបាលរបស់ខ្លួន ស្របតាមនីតិវិធីដែលបានណែនាំនាពេលកន្លងទៅ។

លោក សារូ រដ្ឋជាតិ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន ស្ដីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់, ការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់, ការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់។

លើសពីនេះទៀត លោក អនុប្រធាននាយកដ្ឋាន បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ដោយមានទីចាត់ការផែនការ និងវិនិយោគ ជាសេនាធិការ ត្រូវជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមិនទាន់បានបញ្ចប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ និងជំរុញដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង