ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចជុំពិនិត្យពិភាក្សាលើការងារសំខាន់ៗសម្រាប់អនុវត្តនាពេលខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងទាំងពីរ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកា ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ លោកជំទាវ អគ្គាធិការនៃអគ្គាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ៕