អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងចុះពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ ( Jalan SoeKarno ) និងវិថីអាលីអាឡាតាស់ ( Jalan Ali Alatas ) ជាឈ្មោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជា។