លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាថ្ងៃជ័យជំនះ ៧មករា
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងការប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣ )នៅបរិវេណសួនច្បារមុខសាលាខេត្ត ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង។
ក្នុងកិច្ចស្វាគមន៍របស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានលើកឡើង អំពីសមទ្ធិផលធំៗដែលដែល ខេត្តកោះកុងសម្រេចបានក្នុង រយៈពេល៤៤ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា ដែលបានធ្វើអោយខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗជាច្រើន រួមនឹងសុខសន្តិភាព ដែលបានលទ្ធផលនេះបានឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជជនក្នុងខេត្តកោះកុងទាំងមូល ។
លោកជំទាវ មិថុនា ភូថង បានបញ្ជាក់ថា ខេត្តកោះកុង បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោយគេ គឺនៅថ្ងៃ ១៧ ខែមករា ឆ្នាំ ១៩៧៩៕