ឯកឧត្តម ផៃ ប៊ុនឈឿន ផ្តល់អនុសាសន៍ ៧ចំណុច ដល់មន្ត្រីឧទ្យានុរក្សខេត្តរតនគិរី ដើម្បីយកទៅអនុវត្តការងារឲ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងតំណាងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តរតនគិរី។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត លោកប្រធាននាយដ្ឋាន តំណាងអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន តំណាងរដ្ឋបាលក្រុង ស្រុក កងកម្លាំប្រដាប់អាវុធ ប្រធានការិយាល័យ មន្ត្រី មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៦០រូប។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ចំនួន៧ចំណុចមាន ៖ ១.ត្រូវពង្រឹងការអនុវត្តធនធានមនុស្ស របស់មន្ទីររួមមានបច្ចេកវិទ្យា និងច្បាប់, ២.ពង្រឹងកិច្ចគាំពារបរិស្ថាន, ៣. ការអភិរ្សធនធានធម្មជាតិអោយមានប្រសិទ្ធភាពខ្ពស់, ៤.ការពង្រឹងសកម្មភាព និងការងារចូលរួមការអភិវឌ្ឍស្ថាប័នរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងចលនាប្រឡងប្រឡាំងអង្គភាពគំរូក្នុងវិស័យបរិស្ថាន, ៥.ចូលរួមលើកកម្ពស់ការអនុវត្តគោនយោបាយភូមិឃុំ មានសុវត្ថិភាព, ៦. ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរ និងគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងស្ថាប័នតុលាការ, ៧.ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីដោយសាមគ្គីភាពជាក្រុម ធ្វើការដោយស្នាមញញឹមជាមួយគ្នា និងខិតខំស្រាយបញ្ហាឱ្យទៅជាឱកាស៕