គណៈកម្មការទី៣ នៃរដ្ឋសភា បើកកិច្ចប្រជុំត្រៀមដើម្បីចុះបំពេញបេសកកម្មនៅរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការដើម្បីពិនិត្យពិភាក្សាការងារលើរបៀបវារៈចំនួន២គឺ៖
១- ពិនិត្យពិភាក្សាការងារដើម្បីត្រៀមចុះបំពេញបេសកកម្មការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។
២- ការងារផ្សេងៗ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ ព្រមទាំងមន្ត្រីជំនួយការផងដែរ ៕