គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ខ្នងផ្ទះទី២៤១ ជូនអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានទៅប្រគល់ខ្នងផ្ទះទី២៤១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការឈ្មោះហៀប តុង អាយុ៦៦ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ១២ ចាស់ ហើយត្រូវបានរបួសពិការជើងខាងស្តាំនៅក្នុងសមរភូមិចារកន្ទួត ខេត្តព្រះវិហារ ក្នុងឆ្នាំ១៩៩៥ បច្ចុប្បន្នរស់នៅភូមិម្ហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ហៀប តុង បានបញ្ជាក់ថា គាត់មានភរិយានិងកូននៅក្នុងបន្ទកចំនួន០២នាក់ សព្វថ្ងៃប្រកបមុខរបរដាំដំណាំបន្លែបង្ការបន្តិចបន្តួច សម្រាប់ដោះស្រាយជីវភាពគ្រួសារ គួបផ្សំនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
ដោយអនវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម គណៈកម្មាធិ ការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៤១ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាននិងសង្គមជាតិយើង នឹងត្រូវអញ្ជើញទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ.សង្កាត់នីមួយៗ ដើម្បីមានឈ្មោះត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិការទី៧ នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូ ក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន២កេស និងសម្ភារៈសម្រាប់ បប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ ។
លោកនាយចំណង់ ហៀប តុង អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕