**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាព ជាពហុវិស័យសម្រាប់ឆ្លេីយតបនឹងជំងឺរបេង

ភ្នំពេញ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាព ជាពហុវិស័យសម្រាប់ឆ្លើយតបនឹងជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដេីម្បីកំណត់នូវផែនទីចង្អុលផ្លូវនៃក្របខណ្ឌគណនេយ្យភាពជាពហុវិស័យ សម្រាប់ឆ្លើយតបនឹងជំងឺរបេង បង្កើនការយល់ដឹងអំពីការរាតត្បាតនៃជំងឺរបេង ក្នុងចំណោមភាគីពាក់ព័ន្ធ អំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធ្វើការអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ទាន់ក្នុងការរួមចំណែកដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិសម្រាប់បញ្ចប់ការរាតត្បាតជំងឺរបេង (NSP-TB) សម្រាប់ឆ្នាំ ២០២១-២០៣០ ព្រមទាំងដើម្បីបង្ហាញអំពីការកំណត់នូវការចូលរួមគាំទ្រពីដៃគូ ឬភាគីពាក់ព័ន្ធនីមួយៗនាពេលបច្ចុប្បន្ននេះ សម្រាប់ការឆ្លើយតបជំងឺរបេង បង្កើតនូវឱកាសរួមគ្នាដើម្បីគៀងគរការគាំទ្រ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធនានាចំពោះការកំណត់ទិសដៅអាទិភាព ជំងឺរបេងសម្រាប់ស្ថាប័ន ផែនការនឹងសកម្មភាពអនុវត្តរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង