ឯកឧត្ដមបណ្ឌិត លី ឆេង អញ្ជើញចូលរួមនាំយកអំណោយ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៨គ្រួសារ ដែលរងគ្រោះផ្ទះបាក់ស្រុតដោយសារទឹកជំនន់ទឹកស្ទឹងព្រែកត្នោត
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ឆេង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ (០៥ខ្នងផ្ទះ) ដែលទទួលរងគ្រោះមហន្តរាយធម្មជាតិដោយផ្ទះបានបាក់ស្រុតដោយសារទឹកជំនន់ទឹកស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។