មន្ទីរសេដ្ឋកិច្ច ខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋទូទាំងខេត្ត
ភ្នំពេញ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ផងដែរ ៕