**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម Joseph Scheuer ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតជូន ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម។

សម្តេចក្រឡាហោម បានសម្ដែងការស្វាគមន៍ឯកឧត្តម Joseph Scheuer និងបានចូលរួមអបអរសាទរដែលឯកឧត្ដមត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏ថ្លែងអំណរគុណអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិបេសកកម្មការងារនេះ ឯកឧត្តមនឹងបន្តរួមចំណែកណាធ្វើឲ្យកាន់តែរីកចម្រើនឡើងទៀតនូវភាពជាដៃគូល្អជាមួយក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានវាយតម្លៃនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការជាសមាជិកក្រុមគ្រួសាររបស់ UN ដូចជា UNDP UNESEF និងអង្គការ IOM ។

ឯកឧត្តម Joseph Scheuer ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដែរថា នេះគឺជាការទទួលតំណែងលើកទីពីរហើយសម្រាប់ឯកឧត្តមបំពេញការងារនៅកម្ពុជា និងថាការត្រឡប់មកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមានការរីករាយនៅក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម Joseph Scheuer ក៏បានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្ដមពិតជាមានសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ និងទំនាក់ទំនងប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ ក្នុងនោះភាគីកម្ពុជា បានផ្តល់ទៅបណ្ដាទីភ្នាក់ងាររបស់ UN ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើឲ្យ អង្គការសហប្រជាជាតិបានអនុវត្តនូវបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម Joseph Scheuer ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់អង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការសកម្មភាព នានាដែលអង្គការសហប្រជាជាតិបានដាក់ចេញ និងត្រៀមអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមវិស័យនានា ដែលទីភ្នាក់ងារ UN មានកិច្ចសហការជាមួយស្ថាប័នទាំងនោះ ។

ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តម Joseph Scheuer ក៏បានលើកឡើងនូវកិច្ចការសំខាន់ចំនួន៣ រួមមាន៖
ទី១-ពាក់ព័ន្ធទៅនឹងការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ទី២-ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល
ទី៣-ពាក់ព័ន្ធទៅនឹងបញ្ហានៃការជួញដូរមនុស្ស។

ចំពោះបញ្ហាការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្ដមបានជម្រាបជូនសម្តេចថា ទីភ្នាក់ងារក្រោមឆត្ររបស់អង្គការសហប្រជាជាតិ មានកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ឯកឧត្ដម Joseph Scheuer ក៏បានលើកឡើងថា ឯកឧត្ដមក៏បានដឹងអំពីការបន្តនូវកិច្ចសន្ទនារវាងដៃគូអង្គការសង្គមស៊ីវិលជាមួយនឹងក្រសួងមហាផ្ទៃ ហើយថ្មីៗនេះ ក៏មានការបើកនៅវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិលនេះផងដែរ។

ចំណែកបញ្ហាទី៣ ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងការជួញដូរមនុស្ស ឯកឧត្តមក៏បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងជាយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិក៏មាន ហើយអង្គការ ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធ ដូចជាអង្គការ IOM និងអង្គការ UNDP បានធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឯកឧត្តមបានជ្រាបអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែបាននិងកំពុងអនុវត្តឈានមកដល់កម្មវិធីជាតិដំណាក់កាលទីពីរ ហើយនៅក្នុងកម្មវិធីដំណាក់កាលទីពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើបញ្ហាសំខាន់ គឺការបន្តផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ និងការបន្តអភិវឌ្ឍន៍នូវធនធានមនុស្សសម្រាប់អនុវត្តទទួលនូវការអនុវត្តកិច្ចការដែលបានផ្ទេរទៅ។

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល សម្ដេចក្រឡាហោម បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការលើកិច្ចការងារនេះ តែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយនឹងអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា ហើយថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម Joseph Scheuer ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល សម្ដេចក្រឡាហោម បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការលើកិច្ចការងារនេះ តែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយនឹងអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា ហើយថ្មីៗនេះសម្ដេចក៏បានដឹកនាំកម្មវិធីវេទិកាកិច្ចសន្ទនារវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដូចដែលឯកឧត្តមបានលើកឡើង។

សម្ដេចក្រឡាហោម បានបន្តថា ភាគីទាំងពីរក៏បានបន្តជួបជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយសម្ដេចក៏លើកទឹកចិត្តឲ្យមានការបន្តជួបជជែកពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗនៅសេសសល់ និងខកខានមិនបានអនុវត្តនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្ស សម្ដេចក្រឡាហោម ក៏បានជម្រាបជូនថា បញ្ហានេះជាបទល្មើសមិនប្រពៃណីមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ដែរត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្តការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។

សម្ដេចក្រឡាហោម បានបន្ថែមថា បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនឯកឧត្ដមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីស្ថានភាពបច្ចុប្បន្នភាពនៃបទល្មើសគ្រឿងញៀននៅកម្ពុជា និងក៏បានជម្រាបជូនអំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយអង្គការ IOM កន្លងមក និងបានបន្តថា ក្រសួងមហាផ្ទៃបន្តស្នើ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រជាបន្តទៀតទៅលើកិច្ចការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ IOM និហក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង