ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត របស់ក្រសួងធម្មការ និងសាសនា
ភ្នំពេញ៖ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាគណៈកម្មការទី៧ ព្រឹទ្ធសភា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ របស់ក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕